Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:បុប្ផា​រីក​ស្រស់

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១ - បុប្ផារីកស្រស់ក្នុងសួន មិនស្មើនឹងខ្លួនចរណៃ អូនល្អផុតស្រីក្នុងលោកា ពេលបានឃើញជិតចិត្តរៀមកួចប្រាថ្នា បងចាប់ចិត្តស្នេហាលើអូន
២ - ទេសភាពដែលមានទាំងអស់ ចិត្តបងគ្មានក្ដីស្រណោះបន្តិចសោះព្រោះតែអូន ពេជ្រល្អប៉ុណ្ណឹងគង់នៅចាញ់រូបស្ងួន ចាញ់ទាំងក្លិនខ្លួនស្រស់ពិសី
បន្ទរ - បងធ្លាប់សើចហើយធ្លាប់យំ ព្រោះតែម៉ុមមិនប្រណី បងចង់រស់ព្រោះតែស្រី ចិត្តបងស្មោះភក្ដីតែអូន
៣ - ធ្វើអ្វីដើម្បីស្នេហា បងស៊ូខំផ្គាប់ចិន្ដា សូមតែមេត្តាណាមាសស្ងួន អ្វីដែលមានទាំងអស់ ទុកសម្រាប់តែអូន បើបងសូន្យក៏ព្រោះតែអូន
បញ្ចប់ៈ អ្វីដែលមានទាំងអស់ ទុកសម្រាប់អូន បើបងសូន្យក៏ព្រោះតែអូន ។

English