Song Title:បឋមវ័យស្នេហា
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. (ប) ភ្លៀងធ្លាក់ដើមឆ្នាំរុក្ខជាតិខៀវខ្ចី
ក្នុងបឋមវ័យដូចស្រីនិងបង
បើវ័យដូចយើងខ្វះក្តីស្នេហ៍ស្នង
ដល់ចាស់កោងខ្នងច្បាស់ជាស្តាយក្រោយ
(ស) មិនខ្ចីសោកស្តាយ។
២. (ស) មេឃខៀវស្រឡះពពកបាំងថ្ងៃ
ត្រូវស្រឡាញ់វ័យហើយស្រឡាញ់កាយ
ខ្លួនអូនជាស្រីត្រូវមើលឱ្យឆ្ងាយ
មុននឹងបង់កាយត្រូវសម្លឹងចិត្ត
(ប) សូមអូនកុំគិត។
៣. (ប) បងខ្វះតែទ្រព្យនឹងផ្គាប់ចិត្តអូន
ព្រោះបងជាកូនអ្នកក្រីក្រពិត
ដូចជាជន្លេនលបលួចស្នេហ៍ស្និទ្ធ
ចាប់ចិត្តប្រតិព័ទ្ធលើដួងចន្ទ្រា
(ស) កុំចេះតែថា ។
៤. (ស) យុវជនឈាមរាវនៅក្នុងវ័យក្មេង
ចូលចិត្តប្រឡែងនឹងល្បែងស្នេហា
បានកាយណាយចិត្តលែងគិតនឹកនា
ឱ្យស្រីកំព្រាវេទនាចំបែង
(ប) អូនកុំគិតក្រែង។
៥. (ប) បងធ្លាប់តែឈ្នះក្នុងនាមកូនប្រុស
ពេលយល់សម្រស់ប្រុសបងវង្វេង
ស្រមៃហាក់បានចន្ទបីបន្លែង
អន្ទះអន្ទែងរាល់ពេលរាត្រី
(ស) កុំបញ្ជោរស្រី។
៦. (ស) បុប្ផាក្រពុំមានសម្រស់ល្អ
(ប) សូមស្រស់បវរអូននាងប្រណី
(ស) សូមតែប្រុសបងកុំបោះបង់ស្រី
(ប) កុំបារម្ភអីណាម្ចាស់ចិន្តា ។