Song Title:បងស្គាល់ចិត្តអូន
Artist: ស៊ីន ស៊ីសាមុត
Genre: Bolero Surf
Lyric
១. ទំនាក់ទំនងដំណើរចិត្តបងយ៉ាងណា
ចិត្តយ៉ាងណា ចិត្តយ៉ាងណា អូនដឹងទាំងអស់ ហ៊ឺ...។
២. ចំណាំចំណង់ដែលបងបំណងយ៉ាងណា
របៀបណា របៀបណា អូនដឹងទាំងអស់ ហ៊ឺ...។
៣. គ្មានទេ គ្មានទេ គ្មានទេ គ្មានទេ
ក្នុងលោកនេះ ដូចជានួនល្អង
គ្មានទេ គ្មានទេ គ្មានទេ គ្មានទេ
ក្នុងលោកនេះ ដូចជានួនល្អង
បងសែនស្នេហា...ហ៊ឺ...។
៤. គ្រាន់តែសម្លឹងព្រលឹងនាងដឹងចិត្តបង
ដឹងចិត្តបង ដឹងចិត្តបង គ្មានសល់ត្រង់ណា ហ៊ឺ...។
៥. គ្រាន់តែប៉ះពាល់ ព្រលឹងអូនស្គាល់ចិត្តបង្
ស្គាល់ចិត្តបង ស្គាល់ចិត្តបង ថាចង់បានអ្វី ហ៊ឺ...។
៦. បងស្នេហ៍ បងស្នេហ៍ បងស្នេហ៍ បងស្នេហ៍
តែរូបស្រី ជាគូជីវិត
បងស្នេហ៍ បងស្នេហ៍ បងស្នេហ៍ បងស្នេហ៍
តែរូបស្រី ជាគូជីវិត
នៅក្នុងជាតិនេះ ហ៊ឺ...។
បន្ទរ៖ ៤-៥