Song Title:បងទ្រាំមិនបានទេពិសី
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
(ប) ហូ៎.................... ហូ៎....................
១. (ប) បងទ្រាំមិនបានទេពិសី
បងអង្វរស្រីសូមក្ដីស្នេហ៍
ឲ្យបងធ្វើអ្វីក៏ព្រមដែរ
ឲ្យតែស្គាល់ស្នេហ៍ក្នុងពេលនេះ។
២. (ស) អូនព្រមស្រឡាញ់ប្រុសបងពិត
តែកុំអាលគិតធ្វើផ្ដេសផ្ដាស
ខុសប្រពៃណីយើងស្រឡះ
ការសិនទើបអូនឲ្យខ្លួនប្រាណ។
៣. (ប) យូរណាស់ៗស្រស់ឆោមឆាយ
មុនក្រោយគង់ប្ដីណាកល្យាណ
ស្រឡាញ់គ្នាមុនម្ដេចមិនបាន
(ស) មិនបានៗ មិនបានទេប្រុសថ្លៃ។
៤. (ស) បងថាធ្វើអ្វីក៏ព្រមដែរ
ឥឡូវម្ដេចប្រែចិត្តជាថ្មី
ចាំការហើយសិនណាប្រុសថ្លៃ
ធ្វើនេះៗ ឲ្យស្រីអន់ចិន្ដា។
៥. (ប) បងព្រមតាមហើយណាពិសី
បងបរាជ័យហើយស្នេហា
បងសុខចិត្តចាំតាមជីវ៉ា
មេត្តាចេញមកណាព្រលឹង។