Song Title:នឹកឬភ្លេច
Artist: រស់ សេរីសុទ្ធា
Genre:
Lyric
១. ឆោមអើយ!ឆោមឆាយាឆើតឆាយ
តើអ្នកណាយចិត្តហើយឬ
មិនឮប្រុសឆ្លើយឆ្លង
ឱ!បងនួនល្អងនឹកឬភ្លេច
អូននឹកជានិច្ចណាថ្លៃ
នឹករាល់ថ្ងៃ នឹករាល់ថ្ងៃ
រាល់ថ្ងៃ រាល់ថ្ងៃនឹកតែបង
នួនល្អងនឹកឬទេ
ឬមួយស្នេហ៍ភ្លេចហើយ
ឱ!បងអើយបងនៅឯណា។
២. នេះឬគឺជំងឺស្នេហា
ចិត្តស្រីណាដូចស្រីណា
កុំជឿសម្តីប្រុស
ស្មានខុសប្រុសបោកឲ្យលង់ចិត្ត
នឹកស្តាយជីវិតក្រមុំ
ស្តាយក្រមុំស្តាយក្រមុំ
ក្រមុំក្រមុំព្រហ្មចារីយ៍
ខ្ញុំយំរាល់រាត្រី
តើប្រុសថ្លៃដឹងទេ
ស្នេហ៍អើយស្នេហ៍មេត្តាអូនផង។
បន្ទរ ២.