Song Title:ត្រួយស្នេហ៍
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
ផ្ដើម៖ (ស) ស្នេហា (ប) ស្នេហា
I.(ស) ស្នេហាដែលអូនប្រាថ្នារួមរក្សជាគូស្មោះស្ម័គ្រ គឺប្រុសដែលខ្ញុំអាណិត
ចេះធ្វើឲ្យខ្នាញ់ និងឲ្យសប្បាយចិត្តនោះពិតជាស្នេហ៍ដែលអូនប្រាថ្នា។
II.(ប) រាល់ពេលរាត្រី រៀមសច្ចាផ្សងពេលនេះរៀមបងបានជួបដូចចិន្តា
បើគ្មានរូបអូន រៀមស៊ូតែសូន្យសង្ខារស្នេហាអូនអើយយើងពិតជាគូ។
R.(ស) ស្នេហា (ប) ស្នេហា(ស) ជួបរូបប្រុសភ្លេចអស់ក្ដីទុក្ខា
(ប) បានយល់ភក្ត្រាចិន្ដាដូចឃើញសួគ៌ាបងពិតជាស្មោះ ស្លាប់រស់នឹងគ្នា
(ស) រូបអូនពិតជាសូន្យ បើគ្មានបង។
III.(ប) ទោះឋានទេវតាក៏មិនសុខសាន្ដដូចប្រុសបងបានជួបអូនជាគូគ្រង
(ស) ស្នេហាគាប់ចិត្តពិតជាសុខពេកកន្លងបងអើយៗបង នេះហើយត្រួយជីវិតស្នេហ៍។
ជាទីបញ្ចប់៖ (ប) ស្នេហា (ស) ស្នេហា (រួម) ស្នេហា