Song Title:ដួងបុប្ផាស្នេហ៍បង
Artist: ស៊ីន ស៊ីសាមុត
Genre: Kbach
Lyric
I.(ស) សុរិយាយាត្រាប្រពាតព្រៃតើដល់ស្អែកថ្មី ថ្ងៃល្អឬទេ
(ប) ធ្វើម្ដេចនឹងដឹងណាព្រលឹងស្នេហ៍(ស) ថ្ងៃស្អែក ត្រូវតែចែងចាំងរស្មី។
II.(ប) ថ្ងៃស្អែកថ្ងៃមុខមិនអាចទាយបានដូចចិត្តកល្យាណស្មានមិនត្រូវអី
(ស) ថ្ងៃនេះមេឃខៀវ សែងក្រហមខ្ចីជឿចុះប្រុសថ្លៃ ស្រីមិនកែប្រែ។
R.(ប) បងជឿហើយចាំ ចាំជាប់ក្នុងចិត្តថាចម្ប៉ាពិត ប្រណីក្ដីស្នេហ៍
(ស) ត្រៀមកាយត្រៀមចិត្ត អូនមិនវៀចវេរស្លាប់រស់មិនរេ ស្មោះតែបងមួយ។
III.(ប) ខ្លាចតែស្អែកថ្មីប្រែជាសូរ្យគ្រាសនោះបងជាក់ច្បាស់ស្លាប់ដោយទុក្ខព្រួយ
(ស) បេះដូងអូនទន់ អូនមានតែមួយលើកស្ទួយប្រគល់ជូនបងរក្សា។
IV.(ប+ស) សុរិយេទន់ទេររៀបចូលបន្ទំបន្ទាបចូលទ្រនំទ្រូងព្រះសុមេរា
ថ្ងៃស្អែកថ្ងៃថ្មីរស្មីថ្លៃថ្លាដូចដួងចិន្ដាយើងទាំងពីរពោះ។