Song Title:ខកខ្លួននៅស្ទឹងមានជ័យ
Artist: ឃៀម សោភ័ណ្ឌ
Genre:
Lyric
១) ឱ...ភ្លៀង ច្រៀង បំពេរអារម្មណ៍ សូររណ្តំក្នុងខ្ទមជំរុំស្នេហា
ងងឹតដូចគេបិទនេត្រា តែដួងចិន្តា ស្នេហានៅមានរស្មី។
២) ឱ..ភ្លៀង សៀងបេះដូងកំព្រា នឹកឃើញគ្រាជួបគ្នានៅស្ទឹងមានជ័យ
អូនស៊ូឈរកណ្តាលរាត្រី ទាំងខ្លាចទាំងភ័យ ក៏ស្រីស៊ូនៅចាំបង។
បន្ទរ) ដួងចិត្តអូនឥតបែកបែរ អូនខំថែស្នេហ៍មួយមិនអោយសៅហ្មង
ស្រាប់តែពេលយូរបានកន្លង អូនឃើញបងមានបំណងចង់ដោះដៃ។
៣) ឱ..ភ្លៀង ច្រៀងចម្រៀងរឿងចាស់ ខ្លោចផ្សាណាស់រស់នៅខ្វះភព្វ័និស្ស័យ
ជួបស្នេហ៍ ស្នេហ៍ប្រែចង់ប្រល័យ ស្នេហាធំក្រៃ ថ្ងៃនេះនិរាសទៅហើយ។