Song Title:ឈឺណាស់អូន
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
ពោលៈ (ប) អ៊ូយៗ ....ឈឺណាស់អូន.....
I. (ប) អ៊ូយៗឈឺណាស់កុំលេងអញ្ចឹងក្ដិចហ្នឹងខាំហ្នឹងតើខឹងរឿងអ្វី?
បងស្រវឹងស្រាឬក៏មានថ្មីបានសមអូនស្រីនាងធ្វើដូច្នេះ។
II. (ស) ម្ហូបបាយរៀបចំចាំពេញមួយថ្ងៃហេតុអីរឿងអីបានជាលោកប្រុស
ទៅណាបាត់ឈឹងគ្មានដំណឹងសោះឬមួយចង់ដោះដៃចោលរកថ្មី។
R. (ស) ស្រីណាគេចេះថ្នមលើសខ្ញុំអញ្ជើញ ហើយកុំមករកស្រី
(ប) គ្មានទេ គ្មានទេណាពៅពិសីមានតែរូបថ្លៃជាត្រួយជីវិត។
III. (ស) កុំលាក់ កុំលាក់ កុំលាក់តិចថាដាច់ភ្លៅដាច់ស្មាព្រោះរឿងបោកចិត្ត
(ប) ឲ្យស្បថដល់ណា ស្បថដែរវរមិត្តបាត់នេះបងពិតជាបងជាប់យាម។
បន្ទរ៖I-III