Song Title:ជួយបង
Artist: អ៊ឹង ណារី
Genre: Saravann
Lyric
១.(ប)បានមុំអុំទូកជាមួយបង សប្បាយកន្លង អើយអូនកុំភ័យ(២ដង) បងនាំអូនជិះលេងតាមជលសៃ(២ដង) រៀបរាប់អស់ត្រី ក្នុងបុរីមច្ឆារ(២ដង)។
២.(ប)ឈូកស្រហមអមព្រលិត បងសែនពេញចិត្តអើយពេញស្នេហា(២ដង) ផ្កាក្រពុំរីករុងរោយកេសា(២ដង) អណ្តែតត្រៀបត្រាចាំពេលណាអូនជួយបង(២ដង)។
៣.(ស)ជួយអីប្រាប់ស្រីកុំអែរអង់ ប្រាប់អូនឲត្រង់អើយណាប្រុសបង(២ដង)(ប)ជួយអុំទូក ណាស្រស់នួនល្អង(២ដង) (ស)អាសូរអូនផង អូនមិនចេះអុំទេ(២ដង)។
៤.(ប)ចេះមកពីរៀនមានពីរក គួរស្រស់ពន្លក អើយរៀនដូចគេ(២ដង) (ស)តាំងពីកើត អូនមិនដែលអុំទេ(២ដង) ទូកនិងងាករ៉េ នាំបងជេរអូនហើយ(២ដង)។
៥.(ប)ឱទេពនារី ទីស្នេហា អូនមិនមេត្តa អើយទ្រូងបងឡើយ(២ដង) (ស)ជូនបុ្រសបង មិនបានឆ្លងដល់ត្រើយ(២ដង) កុំខូចចិត្តឡើយ ពាក្យអូនឆ្លើយលេងទេ(២ដង)។