Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ជួយ​គ្នា​ច្រូត​ស្រូវ

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១. (ស) ឆ្នាំនេះស្រូវអូនពេញស្រែ
មិនដល់ដាច់ខែម៉ែអូនថាឲ្យច្រូតចុះ (២ដង)
(ប) ច្រូតថ្ងៃណាប្រាប់បងមកស្រីស្រស់ (២ដង)
ស្រែបងឯនោះចោលចុះមិនទាន់ច្រូតឡើយ។

(ប+ស) ច្រូតស្រូវ ជួយគ្នាច្រូតស្រូវ (២ដង)

២. (ប) ជួយច្រូតស្រែអូនរួចសិន
បោកបែនរួចកិនកើបដាក់ជង្រុកឲ្យហើយ (២ដង)
(ស) អូនសប្បាយចិត្តណាស់បងអើយ (២ដង)
ច្រូតស្រែអូនហើយ បងអើយអូនជួយច្រូតវិញ។

(ប+ស) ច្រូតស្រូវ ជួយគ្នាច្រូតស្រូវ (២ដង)

បន្ទរ៖ ១ ២

English