Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ជម្រក​ភក្ដី

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១. (ប) បងសែនរីករាយចិត្តណាស់ណាស្រី
ព្រោះបានថ្នមបីជិតឱរាបង
លំបាកយ៉ាងណាបងស៊ូរ៉ាប់រង
ឲ្យតែនួនល្អងអូនគាប់ចិន្តា។

២. (ស) បងអើយអូនសែនសប្បាយពេកក្រៃ
ព្រោះបានប្រុសថ្លៃចេះថ្នមមេត្តា
អូនសូមផ្ញើកាយផ្ញើទាំងសង្ខារ
សូមបងមេត្តាដល់ស្នេហ៍ស្រីផង។

៣. (ប) ទោះអូនខុសឆ្គងក៏បងមិនថា
រៀមលើកទោសាណាស្រស់នួនល្អង
(ស) បើដូចសម្តីស្រីអរម្ល៉េះបង
ស្នេហ៍ដែលអូនប៉ងគឺស្នេហ៍សុខសាន្ត។

៤. (ប) ផ្ទះតូចចង្អៀតផ្តល់ក្តីសុខុម
(ស) នេះជាជំរំស្នេហ៍ដ៏សុខា
(ប+ស) រួមរស់សោយសុខយើងទាំងពីរប្រាណ
ជាតិនេះយើងមានវាសនាលើសគេ។

English