Song Title:ឆាប់ខឹងម្ល៉េះ
Artist: រស់ សេរីសុទ្ធា
Genre: Bolero
Lyric
១. បងឆាប់មកផ្ទះ មកផ្ទះវិញណា
សូមមេត្តាកុំទៅយូរនែ៎ប្រយ័ត្នអូនរអ៊ូ
ប្រុសកុំទៅយូរឆាប់វិលមកវិញ
ឆាប់វិលវិញ ឆាប់វិលវិញ
អូនបាត់បង អូនបាត់បងមិនបានទេ។
R. អូនអផ្សុកណាស់នៅផ្ទះម្នាក់ឯង
អូនចំបែងចិត្តក្រៃ បើបងនៅផ្ទះរាល់ថ្ងៃ
សប្បាយណាស់ថ្លៃ គ្មានអ្វីសៅហ្មង
បើគ្មានបង បើគ្មានបង
បើផ្ទះគ្មានបង អូននៅម្នាក់ឯងគ្មានន័យទេ។