Song Title:ក្អែកអភ័ព្វ
Artist: ប៉ែន រ៉ន
Genre:
Lyric
១. ទឹកភ្នែកក្អែកខ្ញុំយំបូលននៀល ពេលបាក់រសៀល ក្អែកយំបោកប្រាណ យំស្តាយបង្គង ហង្សមាសកល្យាណ ម្តេចហង្សធាក់ច្រានក្អែកធ្លាក់ដល់ដី ។
២. ហង្សហោះលឿនស្លៅសំដៅឋានសុខ
ក្អែកអូនកើតទុក្ខក្នុងឋានអវចីយ៍ ប្រឹងស្រវាចាប់បង្គងនិស្ស័យ ហង្សចិត្តអប្រិយផ្តន្ទាខ្ញុំហើយ ។
R. ឱភាពចង្រៃនៃក្អែកពោះម៉ាយ អូនខំ យំសោកយំស្តាយ គ្មានសង្ឃឹមឡើយ យំបូលទៀតទៅក្អែកកំសត់អើយ រង់ចាំចម្លើយ ចម្លើយហង្សឆ្លើយថាទេ ។
៣. ហង្សមាសចិត្តបាបលាបពណ៌សុវណ្ណ ចិត្តរេរយពាន់ធ្លាក់ដល់ដៃគេ ក្អែកគ្មាននិស្ស័យជាគូហង្សទេ ក្អែកអូនហើររេ រកបង្គងថ្មី ៕
សូមជួយ Like និង Share មរតកចំរៀងមួយម៉ឺនរសជាតិ
វីដេអូ៖ www.youtube.com/watch?v=zC0R6ckGjXs