Song Title:ចិត្តឥតល្អៀង
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. (ប+ស) យើងស្រឡាញ់គ្នា គ្រប់ពេលវេលា ដួងចិត្តឥតល្អៀង
ស្នេហ៍មានរូបរាង នៅរស់នៅទៀង ឥតល្អៀងឡើយណា
(ប) បងស្រឡាញ់ស្រី បងស្រឡាញ់ស្រី ស្មើនឹងសង្ខារ
(ប+ស) ចិត្តយើងប្រាថ្នារួមរស់សេ្នហាអស់មួយជីវិត។
២. (ស) ក្នុងមួយជាតិនេះ អូនមិនដែលយល់ មិនស្គាល់ឡើយណា
សេចក្ដីស្នេហា ដែលមានខ្លឹមសារ ចារជាប់ក្នុងចិត្ត
ឲ្យចេះស្រឡាញ់ ឲ្យចេះស្រឡាញ់ ឲ្យចេះអាណិត
នេះឬស្នេហ៍ពិត ក្នុងមួយជីវិត អូនទើបតែដឹង។
៣. (ប) នេះគឺវាសនា ព្រហ្មលិខិតចារ មកពីព្រេងនាយ
មិនអាចនិយាយ ថាមាននិស្ស័យ បានជួបព្រលឹង
បងស្រឡាញ់ស្រី បងស្រឡាញ់ស្រី ទាំងក្ដីរំពឹង
គឺរូបព្រលឹង ឲ្យរៀមរំពឹង អស់មួយជីវិត។
៤. ដូចទី ២ ទាំងស្រុង
៥. (ប) នេះគឺវាសនា ព្រហ្មលិខិតចារ មកពីព្រេងនាយ
(ស) មិនអាចនិយាយ ថាមាននិស្ស័យ បានជួបព្រលឹង
(ប) បងស្រឡាញ់ស្រី បងស្រឡាញ់ស្រី ទាំងក្ដីរំពឹង
(ស) គឺប្រុសព្រលឹង ឲ្យអូនរំពឹង អស់មួយជីវិត។
៦. (ប+ស) យើងស្រឡាញ់គ្នា គ្រប់ពេលវេលា ដួងចិត្តឥតល្អៀង
ស្នេហ៍មានរូបរាង នៅរស់នៅទៀង ឥតល្អៀងឡើយណា
(ស) អូនស្រឡាញ់បង អូនស្រឡាញ់បង ស្មើនឹងសង្ខារ
(ប+ស) ចិត្តយើងប្រាថ្នារួមរស់សេ្នហាអស់មួយជីវិត។