Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ចាស់​កោង​ខ្នង​ស្រឡាញ់​ម្តង​ទៀត

Artist: ស៊ីន ស៊ីសាមុត

Genre: Roamvong

Lyric

១. (ប) កន្ទ្រែតទងវង ប្រលែងលេងម្តង មាសបងបែរចេញ(២ដង)
ប្តីសែនស្រឡាញ់ កុំខឹងកុំខ្នាញ់ ណាសំឡាញ់ចិត្ត ឱ!ណា ណាសំឡាញ់ចិត្ត។

២. (ស) ប្រឡែងឥតខ្មាស់ និយាយផ្តេសផ្តាស ចាស់ហើយមិនគិត(២ដង)
ល្មមប្រែគំនិត ខ្លាចញាតិឆ្ងាយជិត គេសើចគេយំ ឱណាគេសើចគេយំ។

៣. (ប) កន្ទ្រែតល្អណាស់ ពិតមែនតែចាស់តែឈ្នះក្រមុំ (២ដង)
សាច់ដូចគេផ្លុំ តើឱ្យរៀមទ្រាំ មើលម៉ុមម្តេចទៅ ឱ!ណា មើលម៉ុមម្តេចទៅ។

៤. (ស) ផ្អែមអីម្ល៉េះទេ ផ្អែមលើសប្តីគេ តែផ្អែមខុសផ្លូវ (២ដង)
កូនជិតប៉ិនឪ ថ្ងៃស្អែកមានចៅ ហៅតាត្រសង ឱណាហៅតាត្រសង។

៥. (ប) ពាក្យចាស់លោកថ្លែង ថាកាលនៅក្មេង ស្រឡាញ់គ្នាម្តង(២ដង)
ដល់ចាស់កោងខ្នង ព្រលឹងមាសបង ស្រឡាញ់ម្តងទៀត ឱ!ណាស្រឡាញ់ម្តងទៀត។

បន្ទ៖ ៤-៥

English