Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ខ្ញុំ​ស្រឡាញ់​តែ​បង

Artist: រស់ សេរីសុទ្ធា

Genre: Slow

Lyric

១. ខ្ញុំសែនស្រឡាញ់ពោរពេញក្នុងប្រាណ
តើប្រុសកល្យាណមានបានដឹងទេ?
អូនគេងសោកា ថានឹកស្នេហ៍
ទុក្ខព្រួយកើនទ្វេព្រោះតែប្រុសថ្លៃ។

២. កម្លោះគគោកគ្មានជោគដូចបង
នឹកផងក្នាញ់ផងទាំងយប់ទាំងថ្ងៃ
ប្រាប់អូនមកចុះឲ្យអស់សង្ស័យ
តើប្រុសប្រណីដល់ស្រីឬទេ?។

៣. ចិត្តអូនសែននឹក
នឹកប្រុសកំពូលស្នេហ៍
ប្រណីអូនទៅកុំនៅគ្នាន់គ្នេរ
ឲ្យអូនខ្មាសគេ ព្រោះតែរូបបង។

៤. សាច់អូននៅខ្ចីគ្មានអ្វីឲ្យទាស់
សមនឹងសម្រស់រូបប្រុសគ្មានឆ្គង (មានឆោម)
កំពូលដួងចិត្តអាណិតអូនផង
សូមប្រាប់បំណងឲ្យខ្ញុំបានដឹង។

បន្ទរ៖ ៣-៤

សូមជួយស្ដាប់ខ្ញុំផង ថាតើជា "សមនឹងសម្រស់រូបប្រុសគ្មានឆ្គង" ឬ "សមនឹងសម្រស់រូបប្រុសមានឆោម"

English