Song Title:ក្អែកហើរកាត់ស្ទឹង
Artist: រស់ សេរីសុទ្ធា
Genre: Saravann
Lyric
១.ក្អែកហើរកាត់ស្ទឹង ជ្រឹងហើរកាត់ស្រុកអើយ អូននៅមិនសុខអើ ហាអើ អើយ ចាំបងចូលស្តី។
២.ដណ្តឹងរូបអូន តាមប្រពៃណីយអើយ ឆាប់ៗណាថ្លៃអើ ហាអើ អើយ អាណិតស្រីផង។
៣.ក្អែកហើរកាត់ស្ទឹង ជ្រឹងហើរកាត់ព្រៃ ពេលបងចូលស្តីអើ ហាអើ អើយ ស្រីតាមច្បាប់ហើយ។
៤.តែអនិច្ចារ ឱខ្លួនខ្ញុំអើយ ម្តាយព្រមអោយហើយអើ ហាអើ អើយឪពុកថាទេ។
ភ្លេង២ឃ្លា
៥. ក្អែកហើរកាត់ស្ទឹង ជ្រឹងហើរកាត់ព្រែក ពុកលែងប្រកែកអើ ហាអើអើយ ព្រមអោយតាមម៉ែ។
៦. ចូលស្តីម្តងទៀត ណាប្រុសមាសមេ គាត់លែងថាទេអើ ហាអើអើយ ទៀតហើយណាបង។
៧. ក្អែកហើរកាត់ស្ទឹង ជ្រឹងហើរកាត់អើព្រៃ អូនអរស្ទើរក្ស័យអើ ហាអើអើយ ព្រោះបានរៀបការ។
៨. ជាមួយរូបបង ទើបព្រមអើ ស្នេហា ពេលបានផ្កាស្លា ហាអើអើយ សារ៉ាវ៉ាន់កំសាន្ត៕