Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ខ្ញុំ​ចង់​រៀបការ

Artist: រស់ សេរីសុទ្ធា

Genre: Roamvong

Lyric

១.យប់យន់ត្រជាក់(ខ្យល់ត្រជាក់ ខ្យល់ត្រជាក់)
ខ្យល់ធ្លាក់ផាត់ផាយ(ត្រជាក់កាយ ត្រជាក់កាយ)
នឹកដល់ប្រុសថ្លៃចិត្តខ្វល់ខ្វាយចង់តែរៀបការ
(មែនឬអូន មែនឬអូន)។

២.ខ្យល់បក់ផាត់ផាយបក់ពីឆ្ងាយត្រជាក់ម្ល៉េះទេ
(ត្រជាក់មែន ត្រជាក់មែន)ខ្យល់បក់ផាត់ផាយ
បក់ពីឆ្ងាយត្រជាក់ម្ល៉េះទេនឹកអឺយនឹក
សែនរលឹកនឹកប្រុសឆោមស្នេហ៍នឹកអឺយនឹក
សែនរលឹកនឹកប្រុសឆោមស្នេហ៍ម៉ែអឺយម៉ែ
ចាំខែណារៀបការកូន(ចាំខែណារៀបការកូន)។

៣.ដប់ប្រាំឆ្នាំហើយឱម៉ែអឺយកូនពេញក្រមុំ
(ពេញក្រមុំ ពេញក្រមុំ)ដប់ប្រាំឆ្នាំហើយ
ឱម៉ែអឺយកូនពេញក្រមុំរាល់ថ្ងៃយំ
ដេកអផ្សុកចង់តែស្រែកយំរាល់ថ្ងៃយំ
ដេកអផ្សុកចង់តែស្រែកយំរៀបការខ្ញុំ
គ្រាន់ដេកឱបទល់មុខគ្នា។

សាដើម ៖ (២-៣) ២ដង

English