Song Title:ខូចចិត្តត្បិតស្នេហ៍
Artist: រស់ សេរីសុទ្ធា
Genre:
Lyric
១. ខូចចិត្តព្រោះដ្បិតចាញ់កលអប្រិយ
ព្រោះគិតខ្លីឆាប់ជឿសម្ដីនាំបង់ខ្លូនប្រាណ
នឹកឡើងសែនក្ដៅសឹងទ្រាំមិនបាន
ប្រុសសាមាន្យជាព្រានចាំតែប្រល័យ។
២. ភ្លើតភ្លើនភ្លេចភ្លាំងនឹងក្ដីស្នេហា
នឹកស្មានថាគេស្មោះមិនប្រែចោលឆោមឆាយ
ឥឡូវធ្លាក់ខ្លួនរង់ចាំតែក្ស័យ
រស់ធ្វើអ្វីលាភពនេះគ្មានស្រណោះ។
៣. គេនិន្ទាពេបជ្រាយនឹងខ្ញុំយ៉ាងណា
មនុស្សគ្រប់គ្នាគ្មានអ្នកណាចង់ធ្វើខុស
ជីវិតរីកហើយរុះរោយវិញអស់
ចិត្តស្មោះរកគ្មានទេនៅក្នុងលោកា។
សាដើម ៖ (១-៣)