Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ក្អួត​ឈាម

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

ផ្តើម៖ ទេវី! ទេវី! ម្តេចឡើយអូនបែកចិត្តចោលបង?

១. ទេវី! ទេវី! ម្តេចឡើយបែកចិត្តចោលបង? ពាក្យសច្ចា តើមានខ្លឹមសារ យ៉ាងណាទៅ? អូ...ហូ ឈឺណាស់ ចុកចាប់ណាស់ ព្រះអើយ ម្តេចឡើយ អោយខ្ញុំរស់ឥតតម្លៃ ។

២. មិនចង់ មិនចង់ នៅរស់អោយឃើញមុខ ព្រោះអូនតាមគេ អោយបងកើតទុក្ខ ចុកចាប់រីងរៃ ឱ! ទេវី ឱ! ទេវី បងលាស្រីហើយ នៅចុះ អោយស្បើយ កុំបីស្គាល់ទុក្ខា ។

ពោល៖ នេះជាសញ្ញាឈាមរបស់បង

៣. បងមិនចោលអូនទេ បងមិនចោលអូនទេ នេះគឺកម្ម តាមផ្តន្ទាអោយឃ្លាឃ្លាពីពុំងារ ទាំងម៉ឺនសែនស្រណោះ នេះឈាមរបស់បង នេះឈាមរបស់បង សូមផ្តាំថា ឈឺណាស់នួនល្អង តែបញ្ជាក់ថាស្ម័គ្រអាល័យ ។

បញ្ចប់៖ លាហើយ លាអស់ធម្មជាតិ លាហើយ... ទេវី

English