Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:កុំ​ចាំ​ថ្ងៃ​ក្រោយ

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១. ពេញវ័យ ចង់បានគូសង្សារកៀកកើយ
តែស្រីឃើញខ្ញុំធ្វើព្រងើយ
ពោលបញ្ឈីថាខ្ញុំក្មេងនៅឡើយ
កុំចង់ស្នេហ៍។

២. តើខ្ញុំ ត្រូវនៅរង់ចាំរាប់ឆ្នាំខែ
តើដល់ពេលនោះទ្រាំបានដែរ
ក្រែងនារីខ្ញុំស្រឡាញ់បានគេ
នាំខ្វល់ប្រាណ។

៣. ឲ្យទ្រាំ...ម្ដេចបាន
បងខ្លាចតែចិត្តកល្យាណ
បណ្ដែតបណ្តោយឲ្យប្រុសផ្សេងបំពាន
ទ្រូងបងលែងបានស្គាល់សុខា។

៤. ស្រឡាញ់ ឥឡូវបានទេណាជីវ៉ា
កុំចាំថ្ងៃក្រោយក្រែងបែកគ្នា
យល់ដល់់ចិត្ត បងលួចស្នេហ៍កនិដ្ឋា
យូរមកហើយ។

English