Song Title:កុំឃាត់បងអ្វី
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. (ស) ឈប់សិនកុំទៅមុខទៀតថ្វី
តាមផ្លូវព្រឹក្សព្រៃសុទ្ធបន្លា
ពស់ក្អែបចចកដំរីខ្លា
នឹងឃើញប្រហារជាចំនី។
២. (ប) សូមអូនបានសុខកុំសៅហ្មង
ចំពោះរូបបងកុំគិតអី
បងស៊ូធ្វើមិត្តខ្លាដំរី
យកព្រៃធ្វើផ្ទះប្រសើជាង។
៣. (ប) ជាជាងរស់នៅក្ដៅដងហក់
ដូចទឹកដែលល្អក់ក្អែលបាតពាង
(ស) ឈប់សិនកុំអាលខឹងដៀលនាង
គ្នាក្មេងតែងភ្លេចការរាក់ជ្រៅ។
៤. (ស) ខ្ញុំសូមសន្យាទៅតាមរក
ចម្ប៉ាមាសមកជួនឥឡូវ
(ប) ទេកុំថែមដុតឱ្យរិតក្ដៅ
ខ្ញុំទៅស្លាប់តាមកិរីយាហើយ។
៥. (ប) កិរីយាអូនអើយនៅទីណា
បងប្ដូរសង្ខារតាមត្រាណត្រើយ
ចំពោះចម្ប៉ាបងឆ្អែតហើយ
អូនអើយយកបងទៅតាមផង។