Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:កាន់​ដៃ​បង​មក

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

(ស) ហ៊ឹ.......ហ៊ឹ.......ហ៊ឹ.......ហ៊ឹ.......
១. (ប) កាន់ដៃបងមកអូនលឿនឡើង លឿនឡើងអូន
(ស) ច៎ាស! កាន់ដៃហើយណាស្ងួន
តើដៃអូនត្រជាក់ទេ?
(ប) អ៊ូយ!ដៃមាសស្នេហ៍ៗ
បងនឹងថែៗថើបមួយជីវិត
(ស) ក្រែងមិនពិតដូចជាវាចា
(ប) ឃើញទេណាៗជីវ៉ា
បងលើកហត្ថាស្បថឲ្យស្រីមើល។

២.(ស) ឈប់! ដាក់ដៃមកវិញកុំបញ្ចេញសម្បថធ្វើអ្វី
(ប)ទេ! ចង់ស្បថជាថ្មីឲ្យផែនដីធ្វើសាក្សីផង
(ស) កុំ! កុំស្បថណ៎ាបងៗ
កុំអីបងៗអូនថាលេងទេ
(ប) ឱ!មាសស្នេហ៍ជឿបងហើយហ្ន៎
(ស) ជឿហើយណាប្រុសរូបល្អ
សាច់សចិត្តសអូនស្រឡាញ់ណាស់។

៣.(ប) ឡា ៗ ឡា ៗៗៗៗៗ
ឡា ៗ ឡា ៗៗៗៗៗ
បងសប្បាយ បងសប្បាយ
បងសប្បាយ សប្បាយមែន
(ស) ឡា ៗ ឡា ៗៗៗៗៗ
ឡា ៗ ឡា ៗៗៗៗៗ
អូនសប្បាយ អូនសប្បាយ
អូនសប្បាយ សប្បាយណាស់។

៤.(ប) ឱ! ជំនោររំភើយល្ហែល្ហើយត្រជាក់ម្ល៉េះទេ
(ស) ឱ! ត្រជាក់ចាញ់ស្នេហ៍ចាញ់ស្នេហ៍ទេណាព្រលឹងអើយ
បងកុំចោលអូនណ៎ា(ប) ជឿចិត្តចុះត្រាណត្រើយ
មិនចោលឡើយៗស្នេហ៍មួយជីវិត
(ស) ឲ្យតែចិត្តដូចជាទឹកដូង
ទឹកដូងខ្យល់បក់មិនបាន
(ប) ជឿចុះកល្យាណកុំភ័យអីអូន។

៥. (ប) ឱ! រលកទៅមក ហើយទៅមកមិនចេះហត់ទេ
ដូចជាស្នេហ៍យើងដែរ គឺរឹតតែស្រឡាញ់ឡើង
(ស) ស្នេហ៍...យើង (ប) ស្នេហ៍..យើងភ្លឺជាងភ្លើងៗ រុងរឿងរស្មី
(ស) រីឯថ្ងៃក៏ភ្លឺមិនដល់
(ប) ឯខ្យល់នៅមាត់សមុទ្រ
ក៏បរិសុទ្ធចាញ់ស្នេហ៍យើងដែរ។

ជាទីបញ្ចប់ៈ (ស) ហ៊ឹ.......ហ៊ឹ.......ហ៊ឹ.......ហ៊ឹ.......

English