Song Title:ក្អួតឈាមនៅប៉ៃលិន
Artist: ស៊ីន ស៊ីសាមុត
Genre: Bossa Nova
Lyric
១. ស្ដាយចិត្តគំនិតដែលស្រលាញ់ស្រី មិនគួរពិសីអូនបំភ្លេចបាន
ពន្លកស្នេហានៃយើងពីរប្រាណ កល្យាណបានសាងជាមួយនឹងបង
២. ស្រលាញ់ប្ដូរផ្ដាច់ជាទីបំផុត ស្នេហ៍មិនរលត់មិនប្រែសៅហ្មង
មិនទាន់ទាំងបានស្គាល់ប្រាណស្រីផង អូនបំភ្លេចបងរៀបការគូថ្មី
៣. សល់តែរូបថតអនុស្សាវរីយ៍ ឱអូនសោភីបងសែនរីងរៃ
ឃើញនឹងភ្នែកស្រស់បណ្ដើរប្ដីថ្មី ស្ទើរក្អួតឈាមក្ស័យព្រោះដៃព្រលឹង
៤. ស្រស់ស្រីសោភីនារីប៉ៃលិន អូនស្ដាប់បងសិនកែវកុំអាលខឹង
បងស្រលាញ់អូនៗធ្វើយ៉ាងហ្នឹង តែបងមិនខឹងនឹងសោភីឡើយ
--- ភ្លេង ---
៥. ធ្វើម្ដេចបងទាបដៃតោងមិនដល់ ស្នេហ៍អូនដូចខ្យល់រលាយអស់ហើយ
តែចំពោះបងស្នេហ៍នៅៗឡើយ បងសូមលាហើយលាទៅស្រុកវិញ ។