Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ក្លែប​ក្លិន​ចន្ធូ

Artist: ស៊ីន ស៊ីសាមុត

Genre: Bolero Lent

Lyric

(ប) ហ៊ឺ...ហ៊ឺ... (ស) ហ៊ឺ...ហ៊ឺ...

១. (ប) រលកទឹកនឹកទៅដូចដួងចិត្ត
កញ្ជ្រោលស្នេហ៍ស្និទ្ធស្រស់ជីវ៉ា
តែអស់សង្ឃឹមក្នុងចិន្ដា
ព្រោះហួសហត្ថានឹងត្រកង។

២. (ស) កុំពោលដូច្នោះប្រុសស្នេហា
អូនដូចមច្ឆាទឹកដូចបង
ទឹកអើយកុំរីងអាសូរផង
សូមរស់ក្បែរបងលុះមរណា។

៣. (ប) តើជឿបានទេព្រះគង្គា
ពាក្យពៅពុំងាថ្លែងចរចា
ឱ!មេឃពពកនិងវាតា
ជួយស្រាយបញ្ហាខ្ញុំនេះផង។

៤. (ស) អូនស្នេហ៍តែប្រុសបណ្ដូលចិត្ត
ស្លាប់រស់មិនគិតឡើយណាបង
ទោះស្លាប់រយជាតិក៏តាមផ្សង
ឲ្យតែបានបងមកជាគូ។

៥. (ប) ស្រឡាញ់ស្ទើរលេបក្រេបមិនណាយ
(ស) ភក្ត្រឆើតឆោមឆាយដូចគំនូរ
(ប) ពាក្យផ្អែមថែមក្លែបក្លិនចន្ធូ
បងត្រូវតស៊ូយកឲ្យបាន
បងត្រូវតស៊ូយកឲ្យបាន។

ទីបញ្ចប់ៈ (ប) ហ៊ឺ...ហ៊ឺ... (ស) ហ៊ឺ...ហ៊ឺ...
(ប+ស) ហ៊ឺ...ហ៊ឺ...ហ៊ឺ...ហ៊ឺ...ហ៊ឺ...ហ៊ឺ...។

English