Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ឱ! ស្ទឹង​ពោធិ៍សាត់

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១. ⁣ដង​ស្ទឹង​ពោធិ៍សាត់ ជីវិត​ខ្ញុំ​អើយ កំពង់​នេះ​ហើយ ងូត​ទឹក​ជិត​អូន
ទឹកស្ទឹង​នាំ​បង​រសាត់​តាម​ក្បួន សណ្ដោង​សណ្ដូន ទើរ​លើ​ស្ពានថ្ម ។

២. ទឹក​ហូរ​កាត់​ខ្សាច់ ដាច់​ដី​មាត់​ស្ទឹង អូស​ទាំង​ព្រលឹង ស្នេហ៍​ធ្លាប់​ស្មោះ​សរ
គង្គា​ថ្លា​យង់ ប្រែ​ល្អក់កករ តាម​ពាក្យ​អង្វរ អ្នកផ្លូវ​ចៅមហា ។

R. ទឹកស្ទឹង​ពោធិ៍សាត់ កាត់ថ្លៃ​ទឹកភ្នែក ស្រក់​លើ​ស្ពាន​ដែក ចារ​រឿង​ស្នេហា
កន្សែង​កម្មករ ខាន​ទ្រាប់​ផ្កាស្លា ខាន​ស្តាប់​មេបា ឲ្យ​ពរ​ឲ្យ​ជ័យ ។

៤. ស្រណោះ​ភ្លេងការ នៅ​ត្រើយ​ស្ទឹង​ម្ខាង ភ័ព្វ​បុណ្យ​កសាង សំណាង​អប្រិយ
រៀប​បាន​សម្រេច ទុក​ផ្ទួន​លើ​ភ័យ ស្តាយ​ស្នេហ៍​ពេញវ័យ បាន​យល់​តែ​ក្លិន ៕

English