Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ឧត្ដរមានជ័យ

Artist: ម៉ៅ សារ៉េត

Genre:

Lyric

១) មេឃមីស្រទុំភ្នំជាប់ជើងមេឃ កម្មរស្មីផ្លេកៗជ្រែករាត្រីរនោច
ឧត្តរមានជ័យអណុងអណោច ឱរាអូនផ្សាខ្លោចកណ្តោចកណ្តែងអាល័យ ។

២) ប្តីគេទៅជួញ គេទួញអាណិត ប្តីខ្ញុំប្តូរជីវិត ឋិតនៅក្នុងដងព្រៃ
ឱ! ភ្នំដងរែកខ័ណ្ឌចែកទឹកដី ខ្សែលោហិតនិស្ស័យ អាល័យបីដូចអកញី។

បន្ទរ) បងអើយបង នេះម្តងយើងត្រូវបែកផ្លូវបែកទី
ចោលជំរុំបន្ទាយទ្រនុំទៅនៅគីរី ទុក្ខញាំញីស្ពាយលីតែម្នាក់ឯង។

៤) ឧត្តរមានជ័យកក្រុងក្រៃសីមា ដងគីរីបុព្វតា មើលវាលធំបែកផ្សែង
សូមបងបានឈ្នះគ្រប់ទីកន្លែង វិលមកកាន់តំណែង អូនតែងរង់ចាំមើលផ្លូវ។

English