Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ឧត្ដម​ស្នេហា

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

I.សូរិយាប្រឹងធ្មេចលិចចោលទ្វីបលោក រូបខ្ញុំទុក្ខសោកវិយោគរឿងស្នេហា
ទូកចាកកំពង់ប្រែបាក់ច្រវា ស្នេហ៍បានកត់សច្ចា ប្រែជារលត់រស្មី។

II.ឧត្តមដួងចិត្តវិបត្តិប្រេះឆា ពពិលផ្កាចារលូនផ្ទឹមសុំសិរី
ឱ!រសជាតិស្នេហ៍កំពុងពេញវ័យ តើបងខុសរឿងអ្វីចោលប្តីកំសត់កាត់ត្រើយ។

R.ចែវក្បួនកំសកត់ឆ្លងកាត់ព្យុះកម្ម អូនភ្លេចបងចាំ សួរអស់កន្ទេលខ្នើយ
សក់វែកអន្លាយលាតអោយបងកើយ ឥឡូវចំលើយឆ្លើយថាសូមលា។

III.ឧត្តមស្នេហាកំព្រាហើយអូន នៅសល់តែកូនឱបអោយបាត់រងា
ទីធ្លាប់អង្គុយមើលដួងចន្ទ្រា សើចចំអកនិន្ទា ស្នេហាចាកភពភក្តី។

(ពោល)ឧត្តមស្នេហាចិន្តាមាសបង ច្រវ៉ាក់កម្មចងទាញយើងព្រាត់គ្នា
ឋានៈស័ក្តទុន ទ្រព្យធនគ្រួសារ អូសទាញចិន្តាអោយឃ្លាតបងហើយ...

English