Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

ឥសី​ប្រែ​សារ

Wat-Phnom CD # 132
កម្រង​ចម្រៀង​ជ្រើសរើស​ចំរុះ

ឥសី​ប្រែ​សារ

Artist: ស៊ីន ស៊ីសាមុត

Writer: ម៉ៅ វិណ្ណា

First Verse: អក្ខរាចារសម្ដីដល់នាងកង្រីបុត្រីមាសម្ដាយ

Lyric

ព្រមទៅ!...ព្រមទៅ!...ព្រមទៅ!...ព្រមទៅ!...

១. អក្ខរាចារសម្ដីដល់នាងកង្រីបុត្រីមាសម្ដាយ (ពីរដង)
តាំងពីព្រាត់គ្នាឆ្ងាយខ្លួនម្ដាយសែនសុខគ្រប់ទិនទិវា
ម្ដាយគិតដល់ស្ងួនភ្ងារស់នៅកំព្រាតែឯកា។

ឡេៗ ឡេៗៗៗៗ ព្រមទៅ!...ព្រមទៅ!...ព្រមទៅ!...ព្រមទៅ!...

២. ម្ដាយចង់រៀបទុកដាក់ឲ្យកែវវរលក្ខណ៍មានគូស្នេហា (ពីរដង)
គ្រាន់ជួយថែរក្សាគ្រប់គ្រងសីមាមើលការខុសត្រូវ
កូនពេញរូបហើយពៅយល់តាមម្ដាយទៅត្រូវមួយជីវិត។

ឡេៗ ឡេៗៗៗៗ ព្រមទៅ!...ព្រមទៅ!...ព្រមទៅ!...ព្រមទៅ!...

៣. បុរសដែលនាំសារជាពង្សក្សត្រាដែលម្តាយពេញចិត្ត (ពីរដង)
ជាកល្យាណមិត្តជាគូស្នេហ៍ស្និទ្ធនឹងកូនពុំងា
មានឫទ្ធីតេជាប្ដូរឈាមការពារធានាបាន។

ឡេៗ ឡេៗៗៗៗ ព្រមទៅ!...ព្រមទៅ!...ព្រមទៅ!...ព្រមទៅ!...

៤. បើបានអានសារហើយកូនអើយប្រមូលពលរេហ៍គ្រប់ប្រាណ (ពីរដង)
សង់រោងការឲ្យបានថ្ងៃហ្នឹងកុំខានព្រោះថ្ងៃជោគជ័យ
អញ្ជើញអស់មន្ត្រីជប់លៀងចងដៃក្នុងថ្ងៃហ្នឹងអើយ។

ឡេៗ ឡេៗៗៗៗ ព្រមទៅ!...ព្រមទៅ!...ព្រមទៅ!...ព្រមទៅ!...

YouTube Video