Song Title:អ្វីហៅថាស្នេហ៍?
Artist: ស៊ីន ស៊ីសាមុត
Genre: Roamvong
Lyric
(ស) បង ប្រាប់អូនបានទេ ! អ្វីហៅថាស្នេហ៍ អូនឭតែគេនិយាយ?
(ប) ស្នេហ៍នេះ មានន័យវែងឆ្ងាយ តើកែវឆោមឆាយ ប្រាថ្នាចង់ដឹងធ្វើអ្វី ?
(ស) អូនចង់ស្គាល់អោយច្បាស់ ថ្ងៃក្រោយប្រទៈ កុំអោយដួងចិត្តអូនភ័យ !
(ប) កុំភ័យ ស្នេហ៍មករកស្រី បើអូនធ្វើហី ក៍វាមិនធ្វើអ្វីដែរ
(ស) យីស ! ស្នេហ៍កាចដល់ម្លឹង !
(ប) ហ្នឹងហើយគេហៅថាស្នេហ៍ !
(ស) ចុះបងតើខ្លាចវាទេ ?
(ប) អត់ទេ មាសមេ បងឥតខ្លាចទេណាស្រី !
(ស) ទេ អូនខ្លាចណាស់ស្នេហ៍ ! ព្រោះឭគេថា ធ្វើអោយឱរារីងរៃ
(ប) ស្នេហ៍បង សូមអូនកុំភ័យ បងការពារស្រី មិនអោយរីងរៃឱរា !