Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

អ្នក​បើក​ត្រាក់ទ័រ​ខ្វះ​ស្នេហ៍

Wat-Phnom CD # 53
កាសែត​គង្គ-ប៊ុនឈឿន​ទី​១

អ្នក​បើក​ត្រាក់ទ័រ​ខ្វះ​ស្នេហ៍

Artist: ប៉ែន រ៉ន

First Verse: នែ៎! អ្នក​កំលោះ​ក្រៀមក្រោះ ខ្ញុំ​ចង់​ស្គាល់​ឈ្មោះ

Lyric

១ ស). នែ៎! អ្នកកំលោះក្រៀមក្រោះ ខ្ញុំចង់ស្គាល់ឈ្មោះ កូនចៅអ្នកណា (២ដង)
កូនអ្នកក្រុងឫចំការ បានជាជីវា ជើងវែងខ្លួនខ្លី។

២ ប). បងជាអ្នកពពាលខែ ពូជពង្សឪម៉ែនៅមង្គលបុរី កាប់គាស់លីចេករែកដី (២ដង)
បានជាកខ្លី តឿដូចប៉ិកគក់។

បន្ទរ.  ស). ថយចេញ អោយឆ្ងាយ ថយចេញ ខ្ញុំមិនស្រលាញ់ ប្រុសរូបគំរក់ ខ្លួនវែងដូចសត្វជីងចក់ គន់មើលទៅសក់ ក្រញាញ់ដូចវល្លិ៍។

៣.  ប). មែនហើយ រូបបងតោកយ៉ាក រស់ទាំងលំបាក ខំបើកត្រាក់ទ័រ ភ្ជួរដីលៃយកអង្ករ មនុស្សមួយនគរ រស់ដោយសារបង។

YouTube Video