Song Title:ក្លិនខ្លួនម្លិះរួត
Artist: ស៊ីន ស៊ីសាមុត
Genre: Bossa Nova
Lyric
(១.ប) ឱ ! អូនម្លិះរួតបងស្ទើរវង្វេង ទ្រូងបងចំបែង ពេលបែកពីស្រី រាល់យប់បងគេង សុបិនឃើញស្រី ខានជួបមួយថ្ងៃ អូនអើយបងគ្រាំឱរា។
(២.ស) អូនឃ្លាតពីបងឃ្លាតតែរូបកាយ តែចិត្តឥតណាយ ពីប្រុសស្នេហា បងបែកមួយថ្ងៃដូចម៉ឺនវស្សា រាល់ពេលសន្ធិយា នឹកអើយនឹកអូននឹកតែបង។
(៣.ប) ក្លិនខ្លួនម្លិះរួតជ្រួតជ្រាបក្នុងទ្រូង បងសូមបួងសួងឲ្យដូចបំណង
(ស) អូនក៏លើកហត្ថទាំងទ្វេឡើងផ្សង ឲ្យអូនបានបងជាគូកៀកកើយ។
(៤.ប) ចុះបើកម្មកាចឲ្យយើងបែកគ្នា
(ស) អូនស៊ូមរណា មិនព្រមរស់ឡើយ
(ប) ម្លិះរួតមាសបង បងជឿអូនហើយ
(រួម) ជាតិនេះជាតិក្រោយ សូមឲ្យជួបរៀងៗអើយ ...!!!