Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

អូរ​អើយ​កុំអាល​ជន់

Wat-Phnom CD # 58
ស៊េរី "រំដួល​ស្ទឹង​សងែ្ក"

អូរ​អើយ​កុំអាល​ជន់

Artist: ប៉ែន រ៉ន

Writer: វ៉ោយ ហូរ

First Verse: ទឹក​អើយ​អើយ​ទឹក អ្នក​កុំ​អាល​ហូរ អូរ​អើយ​អើយ​អូរ អ្នក​កុំ​អាល​ជន់ 

Lyric

១. ⁣ទឹកអើយអើយទឹក អ្នកកុំអាលហូរ អូរអើយអើយអូរ អ្នកកុំអាលជន់  បើទឹកចង់ហូរ ចាំខ្ញុំឆ្លងមុន បើអូរចង់ជន់ សុំឆ្លងសិនរ៉ា។  ២. ⁣វស្សាទឹកឡើង ជន់ព្រៀបមាត់បឹង កុកហើរសម្លឹង ទន្លឺងមច្ឆា  ខ្ញុំសុំឆ្លងអូរ ទៅជួបសង្សារ អូរអើយមេត្តា កុំអាលជន់អី។  ៣. ⁣មិនបានស្គាល់ប្រាណ បានស្គាល់ត្រឹមឈ្មោះ អូនហុចបំបោះ បងស្រណោះដៃ  ចិត្តអូនផ្តើមនឹក ល្ងាចព្រឹកយប់ថ្ងៃ អូនប្រគល់ស្បៃ សែនអាល័យចិត្ត  ។៤. ⁣សង្ឃឹមឆ្លងទូក ទូកឥតច្រវា សូមអូរមេត្តា ប្រណីអាណិត  សណ្តោសខ្ញុំម្តង សូមអង្វរចិត្ត អូរអើយអាណិត ឈប់ជន់សិនទៅ។

YouTube Video

Related YouTube Video: