Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:អូន​ភ្លេច​រឿង​ដើម

Artist: ស៊ីន ស៊ីសាមុត

Genre: Slow

Lyric

១. ភក្ត្រាប៉ប្រិមញញឹមទឹកដមស្នេហ៍ស្មោះ
បញ្ចេញសម្រស់អូនថាប្តូរផ្តាច់ស្នេហ៍ស្នង
គួរ​អី​បំភ្លេច​ពាក្យ​ពេជន៍​អូនបង
អូនភ្លេចបង្គងបង្គងទ្រនំស្នេហ៍ចាស់។

២.​ ឱ អូនចំប៉ាបុប្ផាក្រអូបតែក្លិន
មិនគួរមាសឆ្អិនអូនឆាប់ប្រញាប់ប្តូរផ្លាស់
បោះ​បង់​រូប​បងយ៉ាង​ឆាប់​រហ័ស
អូនអ្ហើយគួរណាស់នឹកឃើញដល់គ្រាដើមផង។

៣. អូនបំភ្លេចអស់កាលស្មោះភក្តី
សូរិយាល្ងាចថ្ងៃអូនហើយនិងបង
ស្រី​នឹក​ឃើញ​ទេពេល​ទើប​កន្លង
យើងបានសាសងផ្តោះផ្តងថាស្មោះនឹងគ្នា។

៤. ភ្លេងខ្មែរប្រគំរងំជូនពរដល់ស្រី
ប្រែជាប្រល័យខ្វាចខ្ញាំឲ្យគ្រាំចិន្តា
ទ្រូង​បង​ធ្លុះ​ធ្លាយ​ព្រោះ​អូន​រៀបការ
ឱ អូនចំប៉ាឱរាបងតឹងស្ទើរបែក។

៥. ខ្លុយបងសួររកសួររករកតែម្ចាស់ស្រី
បងគ្មានពាក្យស្តីក្រៅពីបង្ហូរទឹកភ្នែក
ម្សិលមិញថ្ងៃ​ជ័យ​កម្ម​អ្វីថ្ងៃស្អែក
បើម៉្ងៃហ្នឹងបែកបងចង់ឮពាក្យថាលា។

English