Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ក្រោម​សំឡេង​ទឹកភ្លៀង

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១. មាសស្នេហ៍បែរភក្ត្រមករកបង
ស្ដាប់សូរផ្គរឆ្លងឆ្លើយនឹងទឹកភ្លៀង
គគ្រឹមគគ្រឹមគ្រហឹមច្រៀង
រៀបរៀងជារឿងមួយសែនស្រណោះ។

២. តក់ៗបន្ត-កជាសូរ
ថ្ងួចថ្ងូរសូរសៀងគួរឲ្យអាឡោះ
ទឹកភ្លៀងច្រៀងថ្នមលោមភក្ត្រស្រស់
ស្រណោះស្រណោកមកលើធរណី។

៣. ភ្លៀងជោកជាំដីណាស្រីនួនល្អង
រៀមបីត្រកងឆោមកែវឆវី
ក្រសោបក្រសាលគ្រប់នាទី
ពុំឲ្យរត្នមុនីអាក់ចិន្ដា។

៤. សំឡេងទឹកភ្លៀងច្រៀងសណ្ដំ
បំពេអារម្មណ៍គូទាំងទ្វេហារ
ខ្សឹបខ្សៀវរញៀវផ្ដែផ្ដាំថា
នេះហើយវាសនាស្នេហ៍អនាគត។

បន្ទរ ៤.

English