Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:អូន​ភស្ដា

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

ច្រៀងពោល.... អូនភស្តា .... អូនភស្តា ... អូននៅទីណា ?
១) . កម្មអ្វីពៀរអ្វីអើយ .. ផ្តាច់ស្រីពីបង ឫមួយនួនល្អង នាងអស់និស្ស័យ
លួចរត់ចោលបង ឥតក្តីអាល័យ ឲ្យបងរីងរៃ តែឯងឯកា។

២) . ទេវតានេត្រទិព្វអើយ វត្ថុស័ក្តសិទ្ធ សូមប្រាប់រឿងពិត ដល់ខ្ញុំផងណា៎
ស្រីរត់ចោលខ្ញុំ ឫស្រស់ជីវ៉ា ត្រូវជនឫស្យា ប្រមាថពារធា។

៣) . ស្តាយហើយអាណិតព្រោះត្បិតស្រស់ស្រី ត្រូវជាបុត្រីសេដ្ឋីមហា
អូនស៊ូលះបង់កិត្តិយសគ្រួសារ មកផ្សងវាសនា ក្នុងព្រៃនិងបង។

៤) . បើរកមិនឃើញជីវ៉ាមកវិញ លោកនេះពោរពេញ ដោយភាពមួរហ្មង
រស់នៅគ្មានន័យ គ្មានស្រីសាសង រស់ខុសបំណង ស្លាប់ប្រសើរជាង ៕

English