Song Title:អូនចាំបងជានិច្ច
Artist: រស់ សេរីសុទ្ធា
Genre:
Lyric
១. អូននៅចាំៗបងជានិច្ចគ្រប់គ្រាៗ ទោះជាយ៉ាងណាក៏ស្នេហ៍អូននៅតែស្មោះ
ព្រឹក្សាសុខុមនៅទាំងអស់ តែបាត់សូន្យឈឹងមិនឃើញប្រុស ឲ្យអូនស្រណោះមិនអស់អាល័យ ។
២. នៅសល់តែកន្លែងដែលយើងធ្លាប់ថ្នមបមបី មើលមេឃខ្ពស់ឆ្ងាយៗផុតពីផែនដី
ពេលនេះសល់តែក្ដីស្រមៃ អូននៅតែចាំទាំងយប់ថ្ងៃ ចាំទាំងអាល័យតែប្រុសបងមួយ ។
៣. ព្រះពាយបក់បោកមករំភើយ តែគ្មានរហើយថប់ឱរា ពពករសាត់បាំងសុរិយា
ជើងមេឃងងឹតគ្រប់ទិសា តើដល់ថ្ងៃណាទើបខ្ញុំបានល្ហែ ។
៤. ឬមួយស្នេហ៍បងប្រែក្រឡាស់ផ្លាស់ថ្មីៗ បោះបង់ចោលស្រីឲ្យកំព្រានៅឯកា
តើបងភ្លេចហើយសម្បថស្នេហ៍ ដែលយើងសច្ចាទាំងពីរនាក់ ប្ដូរស្លាប់ប្ដូររស់ស្មោះអស់ពីចិត្ត។