Song Title:អូនចង់ប្រឡងរាំសារ៉ាវ៉ាន់
Artist: កែវ សុខា
Genre: Saravann
Lyric
(១) យប់ទីបីនៃថ្ងៃចូលឆ្នាំ អូនចាំបងនាំទៅរាំលេង
តែយប់នេះម្ដេចបាត់បងឯង យប់នេះអូនចង់រាំជាមួយបង។
(២) អូនចាំមើលផ្លូវបងផ្សាភ្នែក ចំណែកបងវិញបាត់ដំណឹង
ចំលែកដែរបាត់បងយប់ហ្នឹង ព្រលឹងមានគូថ្មីហើយ។
(៣) យប់នេះយប់ចូលឆ្នាំបង្ហើយ បងអើយអ្នកភូមិយើងរៀបចំ
ប្រឡងរើសគូរណារាំសម រាំត្រូវចំក្បាច់សារ៉ាវ៉ាន់។
(៤) ប្រុសស្នេហ៍អូនសូមបងឆាប់មក យើងលៃលកបញ្ចេញថ្វីដៃ
រាំសារ៉ាវ៉ាន់តាមរបៀបថ្មី រាំឲ្យល្បីនៅភូមិយើងម្ដង។