Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:កណ្ដាល​ដួង​ចិត្ត

Artist: ស៊ីន ស៊ីសាមុត

Genre: Slow

Lyric

១. ខ្ញុំរួចទោសផុតជ្រោះស្នេហា
ឋានវិមានសោកាជារឿងទុក្ខារីងរៃ
សូមលាហើយព្រោះអស់និស្ស័យៗ
ដើម្បីកុំឱ្យតណ្ហាផ្ដន្ទាថាខ្ញុំជាជនសំណល់។

២. ជីវិតថ្លៃចៃដន្យវាសនា
ស្ដាយលោហិតមាតាដែលអស់សង្ខារខានយល់
យើងទាំងពីរឆ្លងផុតឋានអំពល់ៗ
រួមវាសនាសាងឬសគល់ផុតផលពីអម្រែកកម្ម។

៣. សូមប្រកាសដល់អស់ទេវតា
ជួយចាំរឿងស្នេហាកណ្ដាលដួងចិត្តនៃខ្ញុំ
សូមឱ្យចិន្ដានៃបុប្ផាក្រពំមករួមរស់មនោរម្យ
ព្រមជាគូវាសនា។

៤. ឱ កណ្ដាលថ្នាលជិវិតចុងក្រោយ
អូនកុំបណ្ដោយឱ្យមានចិត្តប្រះឆា
ជួយអាណិតដល់ជិវិតកំព្រាៗ
ជួយបងផងណាពុំងារួមរស់ជាគ្នាលុះគ្រាអវសាន។

បន្ទរ ៣.

English