Song Title:អាឡេវរុតត្រី
Artist: អ៊ឹង ណារី
Genre: Saravann
Lyric
I) ប) ខ្យល់បក់ពីជើងពួកយើងរុតត្រី (បន្ទរៈ នាំគ្នារុតត្រី) សូមអស់ស្រីៗចងក្បិនអោយតឹង (បន្ទរៈ ចងក្បិនអោយតឹង) ប្រយ័ត្នឈ្លើងទាមបងមិនធ្វើដឹង (បន្ទរៈ បងមិនធ្វើដឹង) ប្រាប់មុនកុំខឹងបងមិនជួយទេ (បន្ទរៈ ប្រយ័ត្នខ្មាស់គេ)។
II) ស) ស្រីមិនកំសាកខ្លាចឈ្លើងទាមអី(បន្ទរៈ មិនខ្ចីខ្លាចអី) សត្វឈ្លើងក្បាលខ្លីមិនខ្ចីខ្លាចទេ (បន្ទរៈ មិនខ្ចីខ្លាចទេ) រុតតែម្នាក់ឯងប្រយ័ត្នខ្មាស់គេ (បន្ទរៈ ប្រយ័ត្នខ្មាស់គេ) ត្រីឆ្លូញហែលរេចាំចឹកតែតា (បន្ទរៈ ចាំចឹកតែតា)។
II. ប. ចង្វាមានល្បិចចាំច្បិចតែយាយ (បន្ទរៈ ចង្វាចឹកយាយ) ស. មិនស្រួលហើយនាយតិចពាន អ្នកថា (បន្ទរៈ ក្រែងមិនដូចថា) ប. ប្រយ័ត្នត្រីរ៉ស់សូមចាប់កវា (បន្ទរៈ សូមថ្នាក់ថ្នមវា) ស. ចាប់បានកាច់ក្បាលអោយវាទន់ក (បន្ទរៈ កាច់អោយបាក់ក)។
III. ប. បងថាលេងទេអូនអើយកុំខឹង (បន្ទរៈ សូមអូនកុំខឹង) ណាកែវព្រលឹងបងសូមអង្វរ (បន្ទរៈ អូនកុំកាច់ក) បើចាប់ត្រីឆ្លូញសូមថ្នមអោយល្អ (បន្ទរៈ សុំថ្នមអោយល្អ) បើចង់កាច់កអាណិតវាផង (បន្ទរៈ អាណិតផងអូន)។
IV. ស. ស្អប់ណាស់ប្រុសខិលខូចខាងវាចា (បន្ទរៈ ផ្តោះផ្តងតវ៉ា) អាងមានប្រាជ្ញាស៊កសៀត ឆ្លើយឆ្លង (កាច់កុងឆ្លើយឆ្លង)។ ប.បានបងធ្វើប្តីរួមរក្សស្នេហ៍ស្នង (បន្ទរៈ មានភ័ព្វកន្លង) បងថ្នាក់បងថ្នមដាក់តែលើគ្រែ(បន្ទរៈ មិនខុសទេអូន! ត្រូវហើយ!!)