Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

អាឡូ​អូន​អាឡូ​បង

Wat-Phnom CD # 48
កម្រង​ចម្រៀង​ជ្រើសរើស​ចំរុះ

អាឡូ​អូន​អាឡូ​បង

Artist: ស៊ីន ស៊ីសាមុត

Genre: Chachacha

First Verse: អាឡូៗ...អាឡូ អាឡូ ឮ​អូន​និយាយ​ទេ​បង

Lyric

(ប) អាឡូ អាឡូ អូនហេ៎ (ស) ចា៎ស
I. (ស)អាឡូ អាឡូ ឮអូននិយាយទេបង(ប) អាឡូ អាឡូ នួនល្អបងឮហើយពៅ
កណ្ដាលយប់ជ្រៅ មានរឿងអ្វីទៅទើបពីហៅបង(ស) គ្មានរឿងអ្វីទេ ប្រុសស្នេហ៍ស្នង
ក្រៅពីក្ដីនឹករលឹក រលឹកបងណាស់គេងមិនលក់សោះ ស្រមៃស្រស់ៗ
ស្រមៃស្រស់ៗថាប្រុសហៅអូន។

II. (ប)បងហៅអូនមែន តែហៅក្នុងសុបិនទេ(ស) មាសស្នេហ៍ មាសស្នេហ៍ តើបងសុបិនយ៉ាងណា
មេត្តា ហ៎ា ហ៎ា វាចា ហ៎ា ហ៎ា ប្រាប់ស្រីផង(ប) សុបិនឃើញអូន ក្បត់ចិត្តបង
បណ្ដើរគូគ្រងថ្មី កណ្ដាលរាត្រីបងភ្ញាក់ហើយភ័យ ស្រាប់តែឮស្រី
ស្រាប់តែឮស្រី ស្រែកហៅបងសោះ។

R. (ស)បង អាឡូ អាឡូបងកុំរវើរវាយពេក អូនមិនក្បត់ចិត្តបងទេ
អាឡូ អាឡូ ចិត្តមួយថ្លើមមួយណាស្ងួន(ប) អូន អាឡូ អាឡូ សាធុ សាធុ
ចាំបងអុជធូបបន់កុំឲ្យបងចេះតែសុបិនចង្រៃអ៊ីនចឹងទៀត។

III. (ប) អាឡូ អាឡូ យប់ជ្រៅណាស់ហើយគេងវិញទៅអូន
(ស) អាឡូ អាឡូ Bye Bye លាហើយណាបង
(ប) អាឡូ អាឡូ នួនល្អងស្អែកយើងជួបគ្នា
(ស) ជួបនៅទីណា ជួបនៅទីណា ណាប្រុសព្រលឹង
(ប) ជួបក្បែរមាត់ស្ទឹង មាត់ស្ទឹងដដែលប្រហែលអូនភ្លេចហើយឬ
(ស) មិនងាយភ្លេចសោះ(ប) គេងចុះណាស្រី
(រួម) ស្អែកម៉ោងប្រាំបី ស្អែកម៉ោងប្រាំបី ជួបគ្នាកុំខាន។

បន្ទរ ៖ III ចាប់ពីកន្លែងស្រីច្រៀង

YouTube Video