Song Title:អារសាច់ជូនម្ដាយ
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
ផ្តើម៖ កូនសូមអារសាច់ជូនម៉ែ!... អារសាច់ជូនម្តាយ!...
I. កូនលើកម្រាមដប់ ខ្ចប់ទាំងលោហិត ក្លិនឈាមនរកជីវិត ប្រឌិតដំបៅវាសនា
ដង្កូវក្នុងជ្រាំរេរាំក្នុងទង បុប្ផា លុបលាងខ្នោះឃ្នាងផ្កាស្លា ប្រហារជូនម៉ែទាំងអស់។
II. លោហិតកូនហូរថ្ងូរប្រាប់ផែនដី លាហើយវណ្ណះរាជសី ដែលស្រីបណ្តុះឥតឈ្មោះ
ងូតលាងខ្ទុះឈាម លុបស្នាមស្នេហ៍័ដែលរបួស អារសាច់ជូនឈាមយ៉ាងស្មោះ ចំពោះទឹកដោះម្តាយថ្លៃ។
R. បាតជើងអ្នកមាន លើស្ពានអ្នកក្រ ម៉ែប្រាប់អោយកូនត្រដរ តស៊ូយូរឆាប់គង់ផុតអវចី
ស្នេហ៍ក្មេងចិត្តក្មេង ប្រឡែងតែទុករុករានរាល់ថ្ងៃ គួរអារសាច់ជូនម្តាយថ្លៃ លោកិយ៍គង់មិនធរមាន។
III. សូរសៀងអង្រឹនកូនដឹងទាំងអស់ ខ្លួនទាបមិនត្រូវឈោងខ្ពស់ ក្រែងគ្រោះព្រោះស្រីទន្ទ្រាន
ស្នូរភ្លេងកែវស្រាភាសាសម្រាប់គេមាន ខ្លួនយើងបីដូចតិរិច្ឆាន រស់បានតែនឹង ទឹកភ្នែកអើយ ៕