Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:អាពាហ៍ពិពាហ៍​ឥត​ន័យ

Artist: សុះ ម៉ាត់

Genre: Pleng Kar

Lyric

(ភ្លេងបទបាយខុនបានបន្លឺឡើង បុរសអភ័្វស្នេហ៍ម្នាក់ក៏ចាប់ផ្តើមច្រៀង)
អើយឈប់ពីរោះហើយបទបាយខុន កាលលេងពីមុនផ្ទឹមការជិតស្រី
ឥឡូវបទចាស់ផ្លាស់ប្តូរគូថ្មី បង្ខំការស្រីឲ្យភ្លេចរូបបង។

(ម្តាយខាងស្រីពោល)
ឈប់សិន! គេលេងបទបាយខុនគ្រប់គ្នា អាចង្រៃឯងបែកឆ្វេងហើយ ត្រូវតែអូសវាចេញទៅអ្នកតន្លង!
(ឳពុកខាងប្រុសពោល)
ទេ! ខ្ញុំត្រូវការស្តាប់វាច្រៀងឲ្យចប់! ទៅច្រៀងទៅ!...

(ចម្រៀងបទថ្មីទំនុកសោកសៅក៏ចាប់ផ្តើម)

១. ឱស្តាយអើយស្តាយចាំអើយជួបស្រី ស្តាយចិត្តភក្តី ជួបថ្ងៃអើយទឹកភ្នែក
ជាតិនេះកម្មក្រាស់ ប្រទះអម្រែក ម៉ែព្រាត់ឳបែកដូចមេឃឆ្ងាយដី។

២. ចាប៉ី ទ្រ ឃ្មោះ ឈ្លោះឆ្លើយរងំ ជេរអស់ចាស់ទុំ រៀបការឥតន័យ
បង្ខំចិត្តក្មេងភូតព្រេងនិស្ស័យ អាងនាឡិប្រល័យជាច្បាប់តម្រា។

៣. ខំថ្នមអាវប៉ាក់ ឆ្លាក់រូបជាយស្លែ ខំថែស្មានបានពាក់ផ្ទឹមនឹងគ្នា
កម្មយើងទេអូន កុំយំសោកា ជាតិថ្មីកាលណាប្រាថ្នាមូលមិត្ត។

៤. ហាអើហាអើយងើបមុខឡើងឆ្លើយ ឆ្លើយឡើងអូនអើយ អោយបងអស់ចិត្ត
បំណាច់រៀមចាំ ចាំព្រោះស្នេហ៍ស្និទ្ធ អូនមិនអាណិត ដាច់ចិត្តម៉្លេះអើយ!

(ប្រុសពោល) ងើបមុខឡើងពៅ គេអូសបងទៅឥឡូវហើយ!
(ស្រីពោល) បង! ហាហ៊ឺក!!!

English