Song Title:អស់មួយខែនៅសល់១ខែ
Artist: រស់ សេរីសុទ្ធា
Genre: Roamvong Folk
Lyric
I. (ស)ចិត្តអូនប្លែកណាស់ ស្ទើរខ្មាសគេស្លាប់ទៅហើយ
លោកប្តីអូនអើយទៅធ្វើការពីព្រឹកទល់យប់
ការអ្វីច្រើនម្ល៉េះប្លែកតែបងរវល់ឥតឈប់
ថ្ងៃណាក៏យប់លុះត្រឡប់ធុំក្លិនតែស្រា
អូនសួរពេលណាប្រុសបងឆ្លើយថា ចៅហ្វាយលោកប៉ាវផឹក។
II. (ប)ហ៊ឹ! ធ្វើការចង់ងាប់ព្រោះចង់ផ្គាប់ចិត្តលោកធំ
ការគរដូចភ្នំមកផ្ទះវិញ ចោទបងប្រមឹក
យូរៗញ៉ាំម្តងបងការពារ ក្រែងកើតរោគស្ពឹក
ម៉ែថាបើផឹកសូមកុំឱ្យតែបងមានស្រី
អូនអើយកុំភ័យបងមិនមានថ្មី ឱ្យស្រីនៅមេម៉ាយ។
III. (ស) នែ៎បង! បើកលុយគ្មានសល់អូនឆ្ងល់បាត់រាល់តែខែ
(ប) កុំមាត់ខ្មាសគេឱ!មាសស្នេហ៍បងយកទៅចាយ
(ស) ហ៊ឹ! ច្បាស់ជាមានស្រីហើយញុំាស្រាហ៊ឺហារសប្បាយ
(ប) ណ្ហើយ! អូនអើយកុំស្តាយអស់មួយខែនៅសល់មួយខែ
(ស) យ៉ើ! ថ្ងៃក្រោយមិនកែតែបាត់ប្រាក់ខែ ម៉ែឱ្យលែងបងហើយ។
បន្ទរ ៖ I-III ជាទីបញ្ចប់៖ ថ្ងៃក្រោយមិនកែ អូនសូមតាមម៉ែ យកប្ដីមួយទៀតហើយ។