Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:អនុស្សាវរីយ៍​អង្គរ

Artist: ឌុច គឹមហាក់

Genre:

Lyric

(១.ប) ស្រណោះសូរសៀង ចំរៀងរាត្រីចូលឆ្នាំ កាលណោះអូនផ្តាំ ឲ្យបងទៅលេងអង្គរ បងបានយកផ្កាទៅថ្វាយទេវតា សុំប្រទានពរ ជួយថែអង្គរ ឲ្យស្ថិតថេរ ព្រោះជាកេរ្តដំណែលខ្មែរ ។

(២.ស) ស្រណោះរំដួល ក្រអូបឆួលពេញព្រឹក្សា លូកដៃបេះផ្កា..ឱរា ស្រមៃប្រុសស្នេហ៍ រាំមុខអង្គរ ជួនច្រៀងបន្ទរ ក្រោមពន្លឺខែ ពេលផ្លុំកញ្ចែ រាំដូរគូរ អូនប្រច័ណ្ឌតែបង....។

(៣.រួម) ស្រណោះស្រះស្រង់ យើងក្បង់ទឹកចែកគ្នាញាំ រដូវចូលឆ្នាំ ប្រុសស្រីច្រៀងរាំរំពង
ឱ ! បន្ទាយស្រីប្រាសាទល្បីៗ ល្អពេកកន្លង បុប្ផាផ្កាព្រៃរីកត្រសង លំអក្រុងអង្គរ ។

English