Song Title:អនុស្សាវរីយ៍ស្ទឹងកំព្រា
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
I. រាត្រីស្ងាត់ ខ្យល់ផាយផាត់ តាមដងស្ទឹងកំព្រា ស្ទឹងដែលថ្លាឆ្វង់ ឆ្លុះភក្ត្រា ឥឡូវក្លាយជាល្អក់ខ្មៅ ។
II. ស្នេហ៍ព្រាត់ហើយ ស្ទឹងបានឆ្លើយ ប្រាប់ចិត្តសោកហ្មងសៅ អនុស្សាវរីយ៍ ដែលបានដៅ ស្ថិតក្នុងជម្រៅទ្រូងរៀម ។
R. ដូចចុងកាំបិត ចិតទ្រូងឯង អស់ពាក្យអ្វីថ្លែង នៅស្ងាត់ស្ងៀម សំងំឱបតែ ក្តីទុក្ខក្រំក្រៀម អស់ហើយ សេចក្តីសង្ឃឹម ។
III. ស្ទឹងកំព្រា យើងបែកគ្នា ស្ទឹងក៏លែងញញឹម ផ្ទៃមេឃចុះអ័ព្ទភ្លៀងរលឹម ជាក្តីសង្ឃឹមឥតន័យ ៕