Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

អនុស្សាវរីយ៍​សេកសក

Wat-Phnom CD # 24
កម្រង​ចម្រៀង​ជ្រើសរើស​ចំរុះ

អនុស្សាវរីយ៍​សេកសក

Artist: ស៊ីន ស៊ីសាមុត

Writer: មាស គក

First Verse: នឹក​ដល់​សេក​សក​ទឹក​ហូរ​រលេញ

Lyric

១. នឹកដល់សេកសកទឹកហូររលេញ រលកបោចបាចបណ្តេញ រត់រមេញលើផ្ទាំងសិលា រលើបរលាងរាបស្មើដូចក្តារ ហែបហែលបណ្តែតអាត្មា ហែលធ្មេចនេត្រាតាមទឹក ។

២. អណ្តែតទៅប៉ះលើព្រេងវាសនា បណ្តាច់បណ្តូលបុប្ផា លើគង្គារូបល្អគួរភ្លឹក យកដៃច្រានបងហើយសើចកក្អឹក ពិរោះដូចរលកទឹក សក្តិសមនឹងឫកប្រពៃ ។

R. បងលឺអូនឆ្លើយពាក្យរណ្តំ ពិរោះភិរម្យពុំមានឆ្មើងឆ្មៃ ឱ!សេកសកបងសែននឹកស្រី តើកម្មអ្វី នាំអោយស្រីឃ្លាតពីបងហើយ?

៣. ចំណារលើថ្មចំណាំចិត្តស្នេហ៍ ដិតជាប់រាប់រយថ្ងៃខែ ថ្មនៅតែចារជាសាក្សី កម្មកាចបោកបក់មកលបប្រល័យ ស្នេហាយើងអោយក្សិណក្ស័យ សល់តែស្នាដៃលើថ្ម ៕

សូមជួយ Like និង Share មរតកចំរៀងមួយម៉ឺនរសជាតិ
វីដេអូ៖ www.youtube.com/watch?v=1leGfjhwEfI

YouTube Video

Related YouTube Video: