Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

អនុស្សាវរីយ៍​បាត់ដំបង

Wat-Phnom CD # 30
អនុស្សាវរីយ៍​បាត់ដំបង​ទី​១

អនុស្សាវរីយ៍​បាត់ដំបង

Artist: ស៊ីន ស៊ីសាមុត

Writer: ស៊ីន ស៊ីសាមុត

Genre: Bossa Nova

First Verse: តាំង​តែ​ពី​តូច ខ្ញុំ​ធ្លាប់​បាន​ស្គាល់

Lyric

១. តាំងតែពីតូច ខ្ញុំធ្លាប់បានស្គាល់
ខ្ញុំធ្លាប់បានយល់ក្រុងបាត់ដំបង
រស់នៅសុខសាន្ត គ្មានក្តីសៅហ្មង
ឱ!បាត់ដំបង ឥឡូវសែនឆ្ងាយ ។

២. ខ្ញុំតែងស្រមៃ យប់ថ្ងៃជានិច្ច
មិនភ្លេចអនុស្សាវរីយ៍ទាំងឡាយ
កន្លែងធ្លាប់លេង ប្រលែងពីរកាយ
ជាងដប់ឆ្នាំប្លាយ អូនពេញក្រមុំ។

៣. អនុស្សាវរីយ៍វត្តដំរីស
រៀមបានគូសថ្មចំណាំ
ថាអូននិងបង ដល់ពេញវ័យធំ
សូមពុកម៉ែផ្សំផ្គុំជាគូគ្រង។

៤. ឥឡូវពៅអឺយ បងចាំតែឈ្មោះ
ឯរូបសម្រស់ ព្រលឹងមាសបង
តើស្រស់យ៉ាងណា ដែរទៅនួនល្អង
ឱ!បាត់ដំបង គូគ្រងខ្ញុំនៅឯណា។

បន្ទរៈ ៣-៤

YouTube Video