Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:អនុស្សាវរីយ៍​ខេត្ត​ពោធិ៍សាត់

Artist: អ៊ិន យ៉េង

Genre:

Lyric

១) . ឈរតាមដងស្ទឹង សម្លឹងទៅឆ្ងាយ ឃើញភ្នំឯនាយ ផុតចុងព្រឹក្សា
ភ្នំក្រវ៉ាញដាក់ព្រះកំពែងទឹកថ្លា នឹកឡើងកាលណាចិន្តាអាល័យ ..
២) . រំដួលសូរិយា ផ្ការីករហង់ លលកសផ្ទះរង់ឱ្យរៀមស្រម៉ៃ
អូនឈរញញឹមលើស្ពានព្រែកស្តី មិនមែនស្រម៉ៃបងបានឃើញច្បាស់ ..
បន្ទរ) . ឱ ! ខេត្តពោធិសាត់ សាងអនុស្សា ក្លិនក្លែបដូចផ្កា នាឋានកៃឡាស
គ្រប់ភូមិតំបន់ ផ្កាស្រស់ៗណាស់ ឱ! ព្រះជាម្ចាស់! ខ្ញុំសូមសច្ចា ..
៤) . ក្រោមស្ទឹងកណ្តៀងនាកែវវិជ័យ ផ្កានៅវ័យខ្ចីគួរគាប់ទិយា
ពោធិវង្សយល់ហើយទ្រូងរៀមខ្លោចផ្សា មានតែអ្នកតាឃ្លាំងមឿងទើបដឹង ។

English